ប្រាសាទព្រះធាតុតូច ដែលបែកបាក់ច្រើនទៅហើយ ពិតជាស្ថិតក្នុងរចនាបថសំបូរព្រៃគុក បើសំអាងលើការប្រៀបធៀប លក្ខណៈក្បាច់ផ្តែរនៃ ប្រាសាទនេះ ទៅនឹងក្បាច់ផ្តែរ នៃប្រាសាទតោ នៅឥសានបុរៈ ឬសម្បូរព្រៃគុក។ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះប្រាសាទ ព្រះធាតុតូច ស្ថិតក្នុងភាពទ្រុឌទ្រោមជាដំណំ មានទាំងអស់៦ប្រាសាទ តែត្រូវរលំបាក់បែក ដោយសារសង្គ្រាម។ បច្ចុប្បន្ននៅ សល់ប្រាសាទ មួយ ប៉ុន្តែត្រូវទ្រុឌទ្រោមស្ទើរតែរលំដោយសារក្រុម ចោរលួចជីករកកំណប់។ ស្ថិតនៅប៉ែកខាងជើងឈៀងខាងកើតប្រាសាទធំ មានស្រះមួយសាងសង់ ក្នុងសម័យនោះហៅថា ត្រពាំងព្រះធាតុ។ កោះអណ្តែត កោះប្រាក់ ស្ថិតនៅខាងជើងភូមិនេះ មានបណ្តោយ៣០ម និងទទឹង២០ម ឬហៅម្យ៉ាងទៀតថា ស្រះទឹម។ មានទំនប់ ឬកំពែងព័ទ្ធជុំវិញ ទីក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលមានដាំដើម ឫស្សីព្រៃញឹកស្អេកចូលមិនចុះ។ តំបន់នោះមានកំពស់ ១០ម. (ពេលសាងសង់) បច្ចុប្បន្នកំពស់ ១.២០ម ជើងទំនប់ប្រមាណ១៥ម. (ពេលសាងសង់) បច្ចុប្បន្នសល់ ៣ម និងមានប្រវែង ២៥០០ម បួនជ្រុង។ ទំនប់នេះត្រូវបានខូចខាត ដោយកន្លែង។