ប្រាសាទនាងខ្មៅ (កោះកេរ)

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះសាងសង់ដំណាលគ្នា ព្រមទាំងប្រកបដោយ រចនាបថដូចគ្នា នឹងប្រាសាទនាងខ្មៅនៅខេត្តតាកែវដែរ ហើយតាមរយៈឈ្មោះនេះ អ្នកខ្លះយល់ថាប្រាសាទប្រហែលជាឧទ្ទិសដល់ព្រះមហេសីមួយ របស់ព្រះឥសូរ ដែលមានសម្បុរខ្មៅគឺព្រះនាងកាលី។ ប៉ុន្តែមតិមួយទៀតយល់ថា ប្រហែលដោយសារសាច់ថ្មបាយក្រៀមនៅប្រាសាទនេះមានពណ៌ខ្មៅ ទើបហៅបែបនេះ។ ប្រាសាទនាងខ្មៅជាប្រាសាទទោលធ្វើពីថ្មបាយក្រៀម សង់លើខឿនថ្មបាយក្រៀម បែរមុខទៅទិសខាងលិច។ ស៊ុមទ្វារ សសរពេជ្រ និងផ្ដែរដែលសង់ពីថ្មភក់មានតែនៅច្រកទ្វារខាងលិចតែប៉ុណ្ណោះ។ ផ្ដែរស្ថិក្នុងរចនាបថកោះកេរ មានរូបព្រះព្រហ្មអង្គុយពែនភ្នែនលើផ្កាឈូក។ នៅខាងក្នុងមានតម្កល់លិង្គ និងស្នាទ្រោណិដែលធ្វើពីថ្មតែមួយដុំ។

ទីតាំងនៅលើផែនទី