មន្ទីរបូជនីយដ្ឋានសង់ឡើងដោយបេតុងប្រក់ក្បឿង មានកម្ពស់ប្រហែល៤ម៉ែត្រ និងទំហំប្រហែល៣ម៉ែត្រនៅទល់មុខវត្តព្រៃផ្អាវ មានដាក់ឆ្អឹងលលាដ៏ក្បាលប្រហែលជាង១០០។ អដ្ឋិធាតុជាច្រើនបានត្រូវជញ្ជូនមកពីភូមិសន្លុង និងជុំវិញបរិវេណវត្តជើងចាប។ ប៉ុន្ដែរយៈ ក្រោយមក អដ្ឋិធាតុភាគច្រើនបានបាត់បង់និងត្រូវសត្វស៊ី។