ប្រាសាទភ្នំកំបោរ

នៅលើកំពូលភ្នំមួយកម្ពស់ប្រមាណ៥០ម៉ែត្រឈ្មោះថាភ្នំកំបោរ មានប្រាសាទមួយដែលមានប្រាង្គបី ដែលមានភាពទ្រុឌទ្រោមណាស់ទៅហើយ។ សព្វថ្ងៃនៅទីនេះសល់តែជញ្ជាំងមួយ ហើយនិងមានស្រះនៅជើងភ្នំ ហើយសព្វថ្ងៃគេបានកសាងជារោងបុណ្យមួយនៅទីនោះ។ ក្នុងបរិវេណចង្អៀតលើកំពូលភ្នំ គេអាចឃើញទម្រង់គ្រឹះប្រាង្គប្រាសាទចំនួនបី សង់ស្របគ្នាបែរមុខទៅកើត៣ ដែលសព្វថ្ងៃនៅសល់តែប្រាង្គខាងជើងដែលនៅសល់ជញ្ជាំងមួយផ្ទាំង។ ចំណែកសំណល់នៃគ្រឿងសំណង់ប្រាសាទធ្វើពីថ្មភក់មានដូចជាកំណាត់សសពេជ្រ ផ្ទាំងផ្ដែរដែលឆ្លាក់មិនទាន់រួច ទ្រនាប់ជណ្ដើរជាដើម។ ថ្មភក់ទាំងនេះមានពណ៌ផ្កាឈូកដែលមានប្រភពនៅភ្នំព្រះនេត្រព្រះជិតនេះ។

ទីតាំងនៅលើផែនទី