ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា ដោយព្រះបាទហសវរ្ម័នទី១នៅដើមសតវត្សរ៍ទី១០ និងឧទ្ទិសដល់សាសនាហិណ្ឌូ ហើយប្រហែលជាត្រូវបានជួសជុលដោយមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំងក្នុងរចនាបថសិល្បៈ ដែលប្ដូរពីរចនាបថបាខែងទៅកោះកេរ។ប្រាសាទនេះ មានលក្ខណៈ តូចតែចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ចោះក៏ដូចជាប្រាសាទទាំងមូលនៅរក្សាបានទ្រង់ទ្រាយល្អ។ ប្រាសាទនេះមានតួប្រាង្គប្រាំដែលបែរមុខទៅទិសខាងកើត ដែលចម្លាក់លើជញ្ជាំងឥដ្ឋ មាននៅប្រាង្គកណ្ដាលគេនិងប្រាង្គខាងជើងបងញអស់។ ប្រាសាទមានឈ្មោះដើមថា ត្រៃលោក្យថាថ។