ទេសភាពទន្លេសេសាន

មាត់ទន្លេសេសានគឺជាចុងបំផុតនៃផ្លូវជាតិលេខ៧៨A ដែលបែកចេញពីក្រុងបានលុង។ ទន្លេនេះមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់ចាំងស្រមោលភ្នំនិងព្រៃឈើសូម្បីនៅក្នុងរដូវរប្រាំង។ ទន្លេសេសានជាទន្លេដែលមានទឹកហូរគ្រប់រដូវកាលពីខាងកើតទៅខាងលិច ដែលតាមបណ្ដោយឆ្នេរខ្សាច់នេះ មានចំណុចជាច្រើនដែលអាចមុជហែលនិងនេសាទត្រីបាន។ អ្នកស្រុករស់នៅទីនោះចម្រុះពូជសាសន៍ មានខ្មែរ ចិន គ្រឹង ឡាវ ដែលរស់នៅទីនោះជាច្រើនជំនាន់មកហើយ។ ជនជាតិខ្មែរនឹងឡាវមានព្រះវិហារពុទ្ធសាសនា ដែលខុសគ្នាត្រង់ព្រះវិហារឡាវ ច្រើនមានទំហំតូចបន្តិច។ ជនជាតិចិនក៏មានព្រះវិហារចិនរបស់គេ ចំណែកជនជាតិភាគតិចផ្សេងទៀតគោរពតាមអត្តសញ្ញាណបុព្វបុរសរបស់គេ។ គេទាំងនោះនិយាយទាក់ទងគ្នាជាពហុភាសា ចិន កុលសម្ព័ន្ធភ្នំ និងភាសាឡាវ និងភាសាខ្មែរ។

ទីតាំងនៅលើផែនទី