សារមន្ទីរខេត្តកំពង់ធំ

សារមន្ទីរ កេរដំណែលខ្មែរ កំពង់ធំចាប់ផ្តើមតម្លើងវត្ថុសិល្បៈដាក់តាំងបង្ហាញនៅឆ្នាំ ២០១១។ សព្វថ្ងៃ សារមន្ទីរមានអគារមួយ និងថែវសារមន្ទីរមួយសង់តាមទម្រង់រចនាបថខ្មែរ ដែលមានវត្ថុសិល្បៈតាំងបង្ហាញទាំងអស់ចំនួន ១៥០ ដុំ។ សំណង់អគារថ្មីបន្ថែមមួយកំពុងសាងសង់ ដើម្បីដាក់តាំងវត្ថុសិល្បៈទាំងអស់មានតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។ សារមន្ទីរមានផ្ដែរដ៏ល្អវិចិត្រមួយនៅស្អាតស្ទើរតែទាំងស្រុង មានរូបព្រះក្រឹស្នា យកមកពីសំបូរព្រៃគុក។ សារមន្ទីក៏ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះទេសចរ សិស្ស និស្សិត អ្នកស្រាវជ្រាវ ដែលមានគោលបំណងមកធ្វើកម្មសិក្សាក៏ដូចជាចង់ស្វែងយល់លម្អិត អំពីវត្ថុសិល្បៈបុរាណរបស់ខ្មែរ។ សារមន្ទីរតូចមួយនេះកសាងឡើងក្រោមជំនួយឧបត្ថម្ភពីសហគមន៍ប្រជាជនជប៉ុននិងការចូលរួមពីសហគមន៍មនុស្សចាស់ខេត្តកំពង់ធំ។

ទីតាំងនៅលើផែនទី