ប្រាសាទទ្រុង

បា្រសាទសង់ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ចំណែកប្រាសាទមួយទៀតសង់ពីថ្មបាយក្រៀមដែរសង់ក្រោយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានប្រាង្គតូចមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋបាក់អស់ បែរមុខទៅកើត។ ហោត្រៃពីរបែរមុខទៅលិចធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសឦសាននិងអាគ្នេយ៍។ កំពែងធ្វើពីថ្មបាយក្រៀមទំហំ ១៥x២០ ម៉ែត្រ ហើយមានស្រះធំមួយស្ថិតនៅ ៦០ម៉ែត្រ ខាងកើតប្រាសាទ។

ទីតាំងនៅលើផែនទី