ទឹកជ្រោះភ្នំខៀវ

ទឹកជ្រោះភ្នំខៀវត្រូវបានរៀបចំដោយមានសម្រស់ធម្មជាតិ និងសត្វព្រៃ។ ទឹកជ្រោះនេះហូរធ្លាក់ពីចំហៀងភ្នំ ហើយមានល្បាក់ច្រើនជាន់ ដែលប្រជាជនក្នុងតំបន់ហៅទឹកជ្រោះនេះថាទឹកជ្រោះព្រៃ ពីព្រោះមានស្លឹកឈើដ៏ក្រាស់ធ្លាក់ជុំវិញទឹកជ្រោះនោះ។ ជាទូទៅប្រជាជនបានអះអាងថាជាភ្នំនេះមានឈ្មោះចេញពីទឹកជ្រោះទឹកថ្លាឆ្វង់របស់ទឹកធ្លាក់ដែលចាំងឆ្លុះឃើញពណ៌ខៀវស្រងាត់ ដូច្នេះហើយទើបគេដាក់ឈ្មោះយ៉ាងនេះ។ ផ្លូវឡើងទៅភ្នំមានសភាពងាយស្រួល បន្ទាប់ពីអាជ្ញាធរបានចាក់ផ្លូវបេតុងសម្រាប់លើងទៅកាន់ទីនោះ។ សំឡេងបក្សាបក្សី លាយទឹកជ្រោះនិងទេសភាពស្រស់ស្អាត នឹងអាចជួយសម្រួលអារម្មណ៍ទេសចរណ៍មិនឱ្យហត់នឿយបាន។

ទីតាំងនៅលើផែនទី