ប្រាសាទមួយទៀតដែលស្ថិតនៅពីមុខវត្តជិតផ្លូវជាតិឈ្មោះថា ប្រាសាទស្នឹងខាងលិចឬប្រាសាទយាយទែន។ ប្រាសាទមានរាងបួនជ្រុងស្មើធ្វើអំពីថ្មភក់ បែរមុខទៅកើតដោយមានយ៉ខាងមុខនិងមានទ្វារបញ្ឆោត៣និងយ៉នៅមុខផ្សេងៗទៀត។ ផ្ដែរទ្វារមានឆ្លាក់ក្បាច់លំអលើកលែងតែទ្វារខាងជើង។ ផ្តែរខាងកើតមានចម្លាក់រឿងកូរសមុទ្រទឹកដោះ ផ្តែរទ្វារខាងលិចមានចម្លាក់បង្ហាញពីព្រះនារាយណ៍ផ្ទំលើនាគអនន្តៈ ចំណែកផ្ដែរខាងត្បូងមានឆ្លាក់រូបតោចំនួនបី និងមនុស្សភ្នាល់បាស្កា មានមនុស្ស ឬទេវតា និងអប្សររាំ។ តាមការស្រាវជ្រាវ ចម្លាក់លើផ្ដែរខាងត្បូងនេះ ក៏បង្ហាញអំពីឈុតមួយក្នុង រឿងមហាភារត។ រូបចម្លាក់តោមួយអំពីថ្មភក់មានអាយុកាលប្រហែល១ពាន់ឆ្នាំ ត្រូវបានគេប្រទះឃើញកប់ក្នុងដីក្បែរប្រាសាទក្នុងគ្រាស្ថាបនាផ្លូវជាតិលេខ៥៧។ ទេសចរ មិនអាចចូលទៅខាងក្នុងប្រាសាទបាននោះទេ ដោយសារការបាក់ថ្មនៃកំពូលប្រាសាទ។