រីស៊តបក្សីមេគង្គ

ស្ថិតនៅប្របដងទន្លេមេគង្គ រមណីយដ្ឋានបក្សីមេគង្គ បានល្បីល្បាញដោយសម្រស់ធម្មជាតិរបស់ខ្លួនបរិស្ថាននិងសេវាកម្មរយៈពេលជាច្រើនឆ្នាំមកហើយ។ ខេត្តស្ទឹងត្រែងដ៏ស្រស់ស្អាតមានលក្ខណៈពិសេសជាច្រើនជាពិសេសកោះឆ្នេរខ្សាច់ ដែលត្រូវប្រសិទ្ឋិនាមថាខ្សាច់ប្ដូររាង ឫសឈើក្រង។ រមណីយដ្ឋានមានផ្ដល់សេវាជិះទូកកម្សាន្តមើលថ្ងៃលិចនៅកោះភ្លុក ជិះទូកកាយ៉ាក់កម្សាន្តតាមឆ្នេរខ្សាច់ គយគន់ដងព្រៃលិចទឹកតំបន់រ៉ាំសា គយគន់ហ្វូងសត្វស្លាបជាដើម។ បក្សីមេគង្គក៏មានផ្តល់សេវាផ្ទះស្នាក់ និងសេវាម្ហូបអាហារផងដែរ ដែលគ្រឿងបន្លែបន្លុកជារបស់ធម្មជាតិ គ្មានជាតិគីមី។ កុលាលភាជន៍ និង វត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផ្សេងៗ ដែលមានអាយុកាលមិនតិចជាងរយឆ្នាំ ជាច្រើនប្រភេទដូចជា ក្រឡ ឪទឹនស្រាមាត់តូច-មាត់ធំ ប៉ាន់តែ ត្រល់ ប្រអប់ស្លា ប្រណាកឆាកស្លា តុមកំបោរ ផ្តិលស្ពាន់ ជើងពាន និងកង់ រទេះគោចាស់ៗជាដើម ត្រូវបានប្រមូលទិញយកមករក្សាទុកដោយម្ចាស់រមណីយដ្ឋានបក្សីមេគង្គរីស៊ត។

ទីតាំងនៅលើផែនទី