សារមន្ទីរខេត្តកំពត

សារមន្ទីរនេះកាលដើមឡើយជាលំនៅឋានរបស់ពួកអាណានិគមបារាំង ដែលសង់ឡើងក្នុងឆ្នាំ ១៩០៨។ ក្រោយមកជាកន្លែងបម្រើការងាររបស់ខេត្តកំពត ហើយបានធ្វើការជួសជុលប្រែក្លាយទៅជាសារមន្ទីរ ក្រោមការឧបត្ថម្ភពីសមាគមបារាំង។ សារមន្ទីរខេត្តកំពតការរចនាបថអគារជាលក្ខណៈបារាំង ប្រមូលផ្តុំនូវរូបថតចាស់ៗក្នុងសម័យបារាំង ចម្លាក់ពីប្រាសាទបុរាណ និងកំណាយផ្សេងៗជុំវិញខេត្តកំពត និងត្រូវសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ ២០១៥។ សារមន្ទីរចែកជា ៣ ផ្នែក ដែលផ្នែកទី១ ដាក់តាំងបង្ហាញនូវសាវតារខេត្តកំពត និងរូបចម្លាក់បុរាណដូចជា បល្ល័ង្ក សន្លឹកសីមាជាដើម។ ចំណែកផ្នែកទី២ គឺជាបន្ទប់តាំងរូបភាពស-ខ្មៅនានា ដែលបន្សល់ទុកពីសម័យបារាំង និងផ្នែកទី ៣ មានតាំងរូបគំនូរ និងវត្ថុសិល្បៈសិស្សនៃអង្គការអេពិកអាត។ ភ្ញៀវដែលចូលមកទស្សនាភាគច្រើនជាជនបរទេស ចំណែកជនជាតិខ្មែរមិនសូវមានទេ។

ទីតាំងនៅលើផែនទី