ភ្នំក្រាំងមាស

ភ្នំក្រាំងមាស ឬភ្នំក្រាំងដីមាស ដែលមានវត្តធម្មវ័នសង់នៅលើនោះ មានកម្ពស់ប្រមាណ ២៥០ម. ហើយក៏ជារមណីដ្ឋាន ធម្មជាតិដែលមានដើមឈើធំៗ ផ្តល់ម្លប់ យ៉ាងត្រជាក់និងខ្យល់អាកាសត្រជាក់ល្អ។ ពីលើភ្នំនេះគេអាចមើលឃើញទេសភាពជុំវិញក្រុងកំពង់ឆ្នាំងផងដែរ ទើបទីនេះក្លាយជាកន្លែង ប្រមូលផ្តុំភ្ងៀវទេសចរក្នុងស្រុក ជាពិសេសពេលបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ។ ចំពោះពាក្យថា ដីមាស គឺពិតជាជាប់ទាក់ទងនឹងលក្ខណៈពិសេស ដែលមានតែដីឥដ្ឋនៅទីភ្នំនេះទេ អាចផលិតជាក្អមឆ្នាំងបាន។

ទីតាំងនៅលើផែនទី