ប្រាសាទនេះប្រហែលជាសង់នៅចុងសតវត្សរ៍ទិ១២ឬដើមសតវត្សរ៍ទី១៣។ ប្រាសាទសង់លើទីទួលសង់អំពីថ្មបាយក្រៀមកម្ពស់ប្រមាណជា១០ម៉ែត្រនិងមានរាងការ៉េទំហំជ្រុង៦ម៉ែត្រ។ ប្រាសាទនេះសាងមិនទាន់រួចរាល់ទេ។ គេអាចឃើញចម្លាក់តោដែលអ្នកស្រុកបានតាំងនៅមុខតូបអ្នកតា។ ចំណែកក្នុងតួប្រាសាទមានការជីកកកាយកណ្ដាលរកកំណប់។ ប្រាសាទនៅវាលស្រែខាងក្រោយភូមិដែលអ្នកស្រុកនៅទីនោះចាត់ទុកជាទីសម្រាប់សក្ការៈបូជា មានបារមីខ្លាំងក្លារហូតដល់អ្នកស្រុកនៅទីនោះ ធ្លាប់ឮចម្រៀងល្វើយចេញពីទីប្រាសាទនេះ ទើបគេហៅថាជាប្រាសាទចម្រៀង។