វត្តដំរីស, វត្តស្វេតឆ័ត្រកុញ្ជរ

វត្តដំរីសឬវត្តស្វេតឆត្រ័កុញ្ជរ គឺជាអារាមមួយដែលមានវ័យចំណាស់ហើយត្រូវបានចាត់ជាវត្តទេសចរណ៍គំរូក្នុងខេត្ត។ តាមឈ្មោះជាភាសាបាលី មានន័យថា ដំរីមានឆ័ត្រស ដែលតាមឯកសាររបស់លោក តូច ឈួង វត្តនេះត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំទី២របស់លោក កថាថន ឈុំ។ ដោយសារកើតទុក្ខនឹងប្តីមានប្រពន្ធច្រើនលោកស្រីអ៊ឹងមានជំងីធ្ងន់ ទើបលោកស្រីបានទៅបែរបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងថា បើលោកស្រីជាពីជំងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។ បន្ទាប់ពីសះស្បើយពីជំងី លោកស្រីក៏សាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ១៩០៤។

ទីតាំងនៅលើផែនទី