ប្រាសាទមេបុណ្យខាងកើត

សិលាចារឹកបានបង្ហាញថា ប្រាសាទនេះបានកសាងក្នុងឆ្នាំ៩៤៧ ប៉ុន្តែប្រាសាទមេបុណ្យមិនត្រូវបានឧទ្ទិសនៅឡើយទេ រហូតដល់ឆ្នាំ៩៥២ ក្នុងរាជ្យព្រះបាទរាជិន្ទ្រវរ្ម័នទី២ ក្រោយពេលត្រលប់ពីកោះកេរមកកាន់រាជធានីអង្គរវិញ។ ប្រាសាទមេបុណ្យខាងកើតជាប្រាសាទភ្នំធំ ដែលមានកម្ពស់ជាបីថ្នាក់ និងមានប្រាង្គចំនួនប្រាំ។ ពេលកសាងនោះប្រាសាទស្ថិតនៅលើកោះនៃបារាយណ៍ខាងកើត ដែលសព្វថ្ងៃគោកទៅហើយ។ ការហៅឈ្មោះថា កើតឬលិច គឺសំដៅដល់បារាយណ៍ខាងកើតនិងមួយទៀតបារាយណ៍ខាងលិច(បារាយណ៍ទឹកថ្លា)។

ទីតាំងនៅលើផែនទី