ប្រាសាទប្រាំ (ស្ពានស្រែង)

ប្រាសាទមានប្រាង្គបីរត់ជួរជើង-ត្បូង បែរមុខទៅកើត ដែលក្នុងនោះប្រាង្គកណ្ដាលធ្វើពីថ្មភក់ក្រហមហើយប្រាង្គពីរទៀតធ្វើពីឥដ្ឋ។ ប្រាង្គកណ្ដាលសង់ពីថ្មភក់ក្រហមលើគ្រឹះថ្មបាយក្រៀម មានទ្វារបួន ដែលទ្វារពិតនៅជ្រុងខាងកើត បីទៀតជាទ្វារបញ្ឆោត។ ផ្ដែរត្រូវបាន់ឆ្លាក់ជាប់លើថ្មភក់ពណ៌ផ្កាឈូក ដែលបញ្ជាក់ពីប្រភពនៅភ្នំព្រះនេត្រព្រះ។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញ ដែលក្រៅពីប្រាង្គទាំងបី មានសំណង់ហោត្រៃពីរទៀត ដែលមួយធ្វើពីថ្មបាយក្រៀមជ្រុងអាគ្នេយ៍ និងមួយទៀតសង់ពីថ្មភក់នៅជ្រុងឦសាន។ ហោត្រៃទាំងពីរ មានទ្វារបញ្ឆោតនៅ ខាងជើងនិងខាងត្បូង។ ហោត្រៃនៅជ្រុងអាគ្នេយ៍មានដំបូលពីរនៅខាងលិចមួយនិងខាងកើតមួយ។ ចំណែកឯហោត្រៃនៅជ្រុងឦសានបែរទៅខាងកើតនិងមានទ្វារបញ្ឆោតនៅខាងលិចនិងមានយ៉នៅពីខាងមុខ។ ប្រាសាទហ៊ុំព័ទ្ធដោយកំពែងថ្មបាយក្រៀមនិងគូទឹកពីក្រៅប្រវែងប្រហែល១០០ម៉ែត្រ បួនជ្រុង។ ប្រាសាទនេះទំនងជាបានសាងសង់នាសតវត្សទី១១នៃគ.ស. ដោយព្រាហ្មណ៏ណាម្នាក់នៃព្រះបាទជ័យវរ្ម័នទី៥ និង ជ័យវីរៈវរ្ម័នដើម្បីឧទ្ទឹសថ្វាយដល់សាសនាហិណ្ឌូ។

ទីតាំងនៅលើផែនទី