វត្តកែវវិជ័យបានត្រូវជ្រើសជាវត្តទេសចរណ៍គំរូ និងមានរបងជាថ្នល់ព័ទ្ធជុំវិញ ប្រកបដោយសមិទ្ធិផលជាច្រើនកុះករពេញក្នុងវត្ត។ វត្តនេះចាប់ផ្ដើមកសាងឡើង តាំងពីឆ្នាំ ១៨៥៩ មក ដោយមានព្រះចៅអធិការដំបូងព្រះនាម កែវ កឹម ហើយក្រោយមកត្រូវបានតែងតាំងជាព្រះមេគណខេត្តពោធិ៍សាត់ផងដែរ។ ក្នុងរបបប៉ុលពតនៅឆ្នាំ១៩៧៥ ព្រះសង្ឃទាំងអស់ត្រូវបង្ខំឱ្យសឹក លុះក្រោយថ្ងៃ ៧មករា ១៩៧៩ ទើបវត្តនេះត្រូវបានបង្កើតឡើងវិញ។ វត្តមានសំណង់ពុទ្ធសាសនាជាច្រើនដូចជា កុដិកម្ពស់២ជាន់ មហាកុដិ បដិមាព្រះអង្គចូលនិពាន្ត សាវ័ក ៩ ទិស ជាដើម។