ព្រែកជ្រៃមាំង

សហគមន៍ទេសចរណ៍នេះមានបណ្ដុំទេសភាពនៃព្រៃឈើស្រស់ស្អាតដុះអមសងខាងព្រែក ទឹកថ្លាហូរតិចៗមិនដាច់ដ៏ត្រជាក់ស្រេង ដីចម្ការដំណាំបៃតងខ្ចីនៅជុំវិញ ដែលជាទីតាំងដ៏ល្អសម្រាប់លម្ហែកាយ និងស្ទូចត្រី។ ភ្ញៀវចុះពីផ្លូវជាតិចម្ងាយតែជាង ១ គីឡូម៉ែត្រ ប៉ុណ្ណោះនឹងទៅដល់ហើយ។ ព្រៃឫស្សី ស្មៅ និងដើមឈើខ្ពស់ៗដុះស្រោងអមផ្លូវចូល។ ទីនេះមានតូបប្រក់ក្បឿងបី និងតូបអ្នកតាមួយនិងចម្លាក់ថ្មសត្វនានាបាក់បែកខ្លះ តែនៅអាចបម្រើជាទីសម្រាកកម្សាន្ត ដល់ព្រានសន្ទូច និងលំហែជាលក្ខណៈគ្រួសារបាន។

ទីតាំងនៅលើផែនទី