ចម្លាក់ព្រះផ្ទុំភ្នំកងវ៉ា

អ្នកស្រុកបានប្រទះឃើញរូបបដិមា ដែលឆ្លាក់ជាប់ជញ្ជាំងថ្ម នៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ និយាយតៗគ្នាថា ជាទីសក្ការៈបូជានាសម័យចេនឡា មុនបុរេប្រវត្តិ និងសម័យអង្គរ។ ប៉ុន្តែតាមការវិភាគតាមរូបរាងនិងទឹកដៃ ចម្លាក់នេះ ធ្វើឡើងក្នុងសម័យកណ្ដាលនោះទេ តែត្រូវធ្វើការសិក្សាបន្ថែមទៀតទើបដឹងពីសម័យកាលនិងកាលបរិច្ឆេទពិតប្រាកដ។ ទីកន្លែងនេះប្រហែលជាតិអាស្រមរបស់លោកធុតង្គ ដែលត្រូវបានបោះបង់យូរហើយ គឺទើបតែរកឃើញនៅឆ្នាំ២០១៩ ទេ។ ទីតាំងស្ថិតនៅជិតរមណីយដ្ឋានភ្នំថ្មស ដែលស្ថាបនាដោយអគ្គិសនីកម្ពុជានិងកំពុងល្បីរន្ទឺផងដែរ។

ទីតាំងនៅលើផែនទី