ដំណើរកម្សាន្តតាមឡូរី

ឡូរីជាពាក្យឡាតាំង សំដៅលើទូរថតូចៗរត់លើផ្លូវដែកសម្រាប់ជញ្ជូនរ៉ែ តែខ្មែរភាគច្រើនហៅក្លាយថា ណូរី។ នៅប្រទេសខ្មែរពីមុនគេប្រើយន្តនេះស្ទង់សុវត្ថិភាពផ្លូវជាប្រចាំ តែសម័យក្រោយសង្គ្រាម ឡូរីជាមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងអ្នកទេសចរណ៍ជាតិ អន្តរជាតិផងដែរ។ រថភ្លើងឫស្សី ឬឡូរី គឺជាយានជំនិះសាមញ្ញមួយធ្វើពីគ្រែរនាបឫស្សីទំហំ ១,៦ម៉ែត្រ គុណ៤ម៉ែត្រដាក់បន្តុបពីលើកង់ដែកប្រើ ដោយកម្លាំងម៉ាស៊ីនធុនតូចគឺជាមធ្យោបាយដឹកជញ្ជូនងាយស្រួលមួយ សរុបមានបីចំណែក គឺកង់ពីរ រនាប និងម៉ាស៊ីន។ ដោយសារការខ្វះខាត ស្ថានភាពបានជម្រុញឱ្យពលរដ្ឋកម្ពុជាមានគំនិតច្នៃប្រឌិតបំពេញនូវតម្រូវការនៃការប្រើប្រាស់ក្នុងជីវភាពរស់នៅ។ នៅពេលដំណើរការផ្លូវរថភ្លើង ឆ្នាំ២០១៨ ឡូរីទេសចរណ៍បានលើកទៅនៅទីតាំងថ្មីនាជើងភ្នំបាណន់វិញ។

ទីតាំងនៅលើផែនទី