ទឹកផុសប្រាំពីរពណ៌

ទឹកផុសភ្នំគូលែន រំលេច៧ពណ៌នៅខែសីហាប្រកបដោយអាថ៌កំបាំង និងអបិយជំនឿជាច្រើនបន្តបង្កប់ខ្លួននៅលើដងភ្នំគូលែនដែលជាកន្លែងស័ក្ដិសិទ្ធិជាងគេក្នុងខេត្តសៀមរាប។ ទឹកប្រាំពីរពណ៌ មិនមានបរិមាត្រធំនោះទេ វាមានជម្រៅត្រឹមតែ ២ ទៅ ២,៥០ ម៉ែត្រ និងមានទំហំប្រមាណជា ២ ម៉ែត្របួនជ្រុងប៉ុណ្ណោះ។ ទឹកនេះពិតជាមានពណ៌ដូចឥន្ទនូ គឺពេលខ្លះយើងឃើញពណ៌ខៀវ បៃតង លឿង មាស ពណ៌ទឹកសមុទ្រជាដើម។ ទឹកនេះមានស្លែដុះជុំវិញថ្លាឆ្លុះដល់បាតអាចឃើញខ្សាច់ពណ៌សក្បុសនៅក្នុងបាតទឹកយ៉ាងច្បាស់ ហើយវារឹតតែស្រស់ស្អាតនៅពេលដែលត្រូវពន្លឺព្រះអាទិត្យ ហើយយូរៗម្ដងមានពពុះ ខ្យល់ផុលចេញពីបាតមក។ នៅក្បែរនេះមានខ្ទមជាអាស្រមដែលភ្ញៀវតែងតែមកបួងសួងសុំសេចក្ដីសុខ អុជធូប និងដងយកទឹកនេះទៅផងដែរ។

ទីតាំងនៅលើផែនទី