ទំនប់តាកុយ

ក្រៅពីទទួលបានផ្តល់ផលប្រយោជន៍ សម្រាប់ការងារបង្កបង្កើនផលកសិកម្ម ខេត្តកំពង់ឆ្នាំងក៏ទទួលបានរមណីយដ្ឋានមួយទៀត សម្រាប់ឲ្យប្រជាពលរដ្ឋមកកម្សាន្ត បន្ទាប់ពីទំនប់អាងទឹកតាកុយធ្វើការស្ថាបនាបានរួចរាល់។ ទំនប់មានបណ្ដោយវែងរហូតដល់ទៅជិត ៥០០០ ម. និងផ្នែកមុខទឹកបេតុង ១០០០ម. ។ ទំនប់នេះមានតួនាទីជា អាងទឹក ផ្លូវគមនាគមន៍ និងរមណីយដ្នានផងដែរ។ នៅទីនេះគេបានបង្កើតរោងលក់ចំណីធំមួយ និងមានកន្លែងស្នាក់ផងដែរនាពេលអនាគត។

ទីតាំងនៅលើផែនទី