ទឹកជ្រោះបេងកោង

ដំណើរទៅកាន់ទីនោះដោយថ្មើជើងកាត់ចម្ការ។ ទឹកធ្លាក់បេងកោងមានទឹកត្រជាក់ស្រេងគួរជាទីមនោរម្យ ដោយសារតែមានអំណោយផលពីធម្មជាតិ ទេសភាពស្រស់ស្អាត អមដោយម្លប់ឈើត្រឈឹងត្រឈៃមានផ្ទាំងថ្មធំៗ ដែលអាចឱ្យភ្ញៀវអង្គុយញ៉ាំអាហារជាលក្ខណៈមិត្តភក្ដិក្រុមគ្រួសារបាន។ ទីនេះមានទឹកធ្លាក់ចំនួនពីរជាន់ ខណៈប្រភពទឹកហូរបានមកពីភ្នំត្បែងនារដូវវស្សា ដែលសម្បូរភ្លៀងធ្លាក់។ នៅជាន់លើមានវាលធំអាចចុះងូតទឹកលេងបានដោយងាយស្រួល ទាំងក្មេងទាំងចាស់ តែជាន់ក្រោមវិញ នៅមានលក្ខណៈលំបាកចុះលេងបន្តិចព្រោះផ្ទាំងថ្មជាប់ស្លែអាចនឹងរអិលគ្រោះថ្នាក់ ប្រសិនបើធ្វេសប្រហែសនោះ។

ទីតាំងនៅលើផែនទី