វត្តអាស្រមប្រាសាទអណ្ដែត

ពីមុនទីនេះមានឈ្មោះត្រឹមជាអាស្រម លុះក្រោយមកបានប្រែក្លាយទៅជាវត្ត។ ទីតាំងវិមានអណ្ដែតនេះ គឺជាសំណង់អាស្រមថ្មីត្រួតលើខឿនប្រាសាទចាស់ ដែលតាមឯកសារមានប្រាង្គមួយបែរមុខទៅទិសខាងកើត សង់លើខឿនថ្មបាយក្រៀមមានកសិន្ធុព័ទ្ធជុំវិញមានច្រកចូលពីខាងកើត និងខាងលិច ដូចដែលយើងបានឃើញសំណង់គូទឹកព័ទ្ធជុំវិញទីនោះ។ ប្រាសាទនេះសង់ក្នុងចន្លោះចុងស.វ.ទី១០ ឬទី១១ ដែលសំណល់ប្រាសាទចាស់ជាច្រើនដូចជាមេទ្វារថ្មភក់ ធ្នឹមទ្វារផ្ដែរ សសរពេជ្រ ត្រូវបានយកមកធ្វើជាកាំជណ្ដើរនៃអាស្រមគួរឱ្យសោកស្ដាយ។

ទីតាំងនៅលើផែនទី