ប្រាសាទរោងរមុង

ប្រាសាទតូចមួយនេះមានរចនាបថបន្ទាយស្រី ហើយមិនមានឯកសារបញ្ជាក់ពីការកសាងទេ។ ប្រាសាទនេះស្ថាបនាឡើងអំពីឥដ្ឋ ផ្នែកខាងលើនៃប្រាសាទបានបាត់បង់ឬក៏ធ្លាប់សាងអំពីឈើ ដូចជាប្រាសាទជបពលជាដើមដែរ។ អ្នកស្រុកថា ការហៅឈ្មោះនេះ ទាក់ទងទៅនឹងល្បែងរមុង រីឯខ្លះទៀតថាប្រាសាទនេះ សម្រាប់ដាក់សត្វម្យ៉ាងឈ្មោះថា រមុង ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ។

ទីតាំងនៅលើផែនទី