ទឹកជ្រោះសិលាមានជ័យ, ទឹកជ្រោះតាយ៉ុង

តំបន់សហគមន៍ទេសចរណ៍ធម្មជាតិទឹកជ្រោះ មានប្រវត្តិជាឈ្មោះ ចៅសង្កាត់ស្មាច់មានជ័យ «លោកតាយ៉ុង» ដែលជាអ្នកផ្តួចផ្តើមបង្កើតជាសហគមន៍ទេសចរណ៍នេះនិងធ្វើផ្លូវទៅលេងទឹកធ្លាក់។ ទឹកធ្លាក់តាយ៉ុងហូរតាមជម្រាលថ្ម ជា ៤ ដំណាក់។ ប៉ុន្តែជាទូទៅ ភ្ញៀវទេសចរនិយមទៅងូតទឹកលេងនៅដំណាក់ទី ១ និងទី ២ ដែលនៅជិតគ្នា និងមានល្បាក់ទឹកធ្លាក់ខ្ពស់ជាង ១០ ម៉ែត្រ និងមានមុខកាត់រហូតដល់ជាង ៥០ ម៉ែត្រ។ ពីទឹកធ្លាក់ជាន់ខាងលើទាំង ២ ទៅក្រោមភ្ញៀវទេសចរ អាចដើរលេងថតរូបកម្សាន្ត ផ្តិតយកទិដ្ឋភាពតាមជម្រាលទឹកហូរ ដែលមានផ្ទៃស្ទើររាបស្មើ។ នៅតាមបណ្ដោយទឹកធ្លាក់ហូរ ដែលមានទីធ្លាស្រឡះល្អភ្ញៀវទេសចរក៏អាចអង្គុយលេងឬបរិភោគអាហារ ដែលទទួលទេសចរមកលេងភាគច្រើននៅថ្ងៃសៅរ៍ និងអាទិត្យ។ ទីតាំងនេះទើបល្បីឈ្មោះក្រោយពេលមានការឈូសឆាយផ្លូវទៅកាន់ទំនប់វារីអគ្គិសនី របស់ក្រុមហ៊ុនចិននៅស្ទឹងឫស្សីជ្រុំក្រោម។

ទីតាំងនៅលើផែនទី