ភ្នំនាគសជារមណីយដ្ឋានទេសចរណ៍ដែលបង្កើតថ្មី ជាតំបន់បណ្ដុំនៃផ្ទាំងថ្មរាងចម្លែកៗ ដោយការឆ្លាក់ថ្មដានានានៅទីនេះបង្កើតជាសួនកម្សាន្ត។ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេងនៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច។ ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ ទេសភាពថ្មភ្នំដ៏ត្រកាលទាក់ទាញភ្ញៀវឱ្យចង់គយគន់ហើយសរសើរមិនដាច់ពីមាត់។