ទួលអ្នកតាតាំងរ៉ាយនិងទួលប្រាសាទ

ទួលប្រាសាទចាស់បុរាណអ្នកតាតាំងរាយនេះ មានសំណល់វត្ថុបុរាណនៅទីនោះ ដែលយើងសង្កេតឃើញវត្តមានផ្ដែរធ្វើពីថ្មភក់មានឆ្លាក់រូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មេទ្វារ និងបំណែកផ្សេងៗទៀត។ តាមទម្រង់នៃគ្រឹះនេះ ប្រាសាទមានយ៉ ហើយបែរទៅទិសខាងជើង មានកសិន្ធុនិងបល្ល័ង្ក។ ទីនេះជាប្រភពសិលាចារឹកលេខ K648។ នៅខាងត្បូងទីតាំងនេះប្រមាណ ១៥០ម. មានទួលមួយទៀតហៅថា ទួលប្រាសាទ ដែលមានថ្មបាយក្រៀមតម្រៀបជារាងខឿន ដែលអាចឱ្យសន្និដ្ឋានថាទីនោះអាចមានប្រាសាទសង់ពីឈើ ព្រោះមិនអាចរកឃើញសំណល់ឥដ្ឋបាក់បែកនៅជុំវិញទេ។

ទីតាំងនៅលើផែនទី