ថ្វីត្បិតតែផ្លូវធ្វើដំណើរមានភាពលំបាកគួរសម ភ្ញៀវអាចមានអារម្មណ៍ធូរស្បើយក្រោយពីបានជួបទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះមួយនេះ ដែលស្ថិតនៅជាអាថ៌កំបាំងសម្រាប់ទេសចរពីចម្ងាយ។ ទីនេះមានសភាពស្ងប់ស្ងាត់ដោយមិនសូវមានទេសចរទៅដល់ តែបង្កប់នូវសម្រស់ស្អាតគួរចង់គយគន់។