ឆ្នេរសុខា

រមណីយដ្ឋានឆ្នេរសុខាមានមួយផ្នែកជាកន្លែងឯកជនរបស់សណ្ឋាគារសុខា នៅសល់មួយចំណែកតូចផ្នែកខាងកើត ដែលបើកឱ្យសាធារណជនចូលកម្សាន្តផងដែរ។ ឆ្នេរសុខាលាតសន្ឋឹងយ៉ាងវែងនៅខាងលិចឆ្នេរអូរឈើទាល ប៉ុន្តែទឹកមាន លក្ខណៈជ្រៅជាង មានរលកសមុទ្រខ្ពស់ជាងឆ្នេរអូរឈើទាល។ សព្វថ្ងៃនេះទេសចរភាគច្រើនកុះករជាភ្ញៀវបរទេសដែលស្នាក់នៅសណ្ឋាគារដែលវិនិយោគទុនដោយក្រុមហ៊ុនសុខាអូតែល។ នៅឆ្នេរសុខានេះទេសចរ អាចមុជទឹកលេង ដេក សំដិលលើវាលខ្សាច់ ឬ ក៏អាចជិះទូកលេងក៏បាន។ លើសពីនេះទៅទៀត ទេសចរអាចជិះទូកទៅលេង កោះជាច្រើននៅក្បែរៗឆ្នេរ នោះបានផងដែរ។

ទីតាំងនៅលើផែនទី