ទឹកធ្លាក់ភ្នំកំពូល

ទឹកធ្លាក់ភ្នំកំពូល ជាកសិដ្ឋាននិងជាកន្លែងកម្សាន្តបែបធម្មជាតិថ្មីមួយកន្លែងដែលទើបបើកឱ្យដំណើរការ។ ដូចជាទឹកធ្លាក់នានានៅជិតៗនេះ ទឹកធ្លាក់ភ្នំកំពូល ជាទឹកស្ទឹងសង្កែប៉ែកខាងលើ ដែលហូរបន្តពីប្រភពទឹកនៅស្រុកសំឡូត ហើយនឹងហូរចុះទៅកាត់ទីរួមខេត្តបាត់ដំបង រួចបញ្ចប់នៅបឹងទន្លេសាប។ នៅទីនេះធម្មជាតិបានអំណោយផលក្នុងការបង្កើតជារមណីយដ្ឋានបែបទឹកធ្លាក់ធម្មជាតិនិងមានភ្ញៀវចូលកម្សាន្តជាច្រើន។

ទីតាំងនៅលើផែនទី