ទំនប់ជើងគ្រុស

អាងមួយដ៏ធំដែលស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល សម្រាប់ពលរដ្ឋ និងទេសចរទៅទស្សនាកម្សាន្តផងដែរ ដោយប្រែក្លាយពីតំបន់នេសាទខុសច្បាប់ពីមុនមក។ អាងជើងគ្រុសមានបណ្ដោយប្រវែងជាង២,០០០ម៉ែត្រ និងទទឹងជាង១.០០០ម៉ែត្រ ហើយមានផ្ទៃទឹកធំមើលដាច់កន្ទុយភ្នែក។ ពីដើមឡើយទីតាំងនេះជាព្រៃមានភាពស្ងាត់ជ្រងំ ប៉ុន្តែក្រោយមានការអភិវឌ្ឍ បានក្លាយជាតំបន់ទេសចរណ៍ដែលមានប្រជាពលរដ្ឋមកកម្សាន្តជាច្រើន ដែលនៅទីនេះអាចគយគន់សុរិយាអស្ដង្គត ជិះទូកមើលសត្វស្លាប និងមានកន្លែងទទួលទានអាហាររួមទាំងមានចំណតយានយន្តដ៏ធំទូលាយផងដែរ។ ។ អាងជើងគ្រុសមានស្ពានពោងបណ្ដែតទឹក និងផែសម្រាប់ភ្ញៀវទេសចរអង្គុយ និងឈរថតរូបទុកជាអនុស្សាវរីយ ហើយនឹងមានគម្រោងសាងសង់ស្ពានបណ្ដែតសម្រាប់ឆ្លងទៅកាន់កោះសំរោងដែលស្ថិតនៅកណ្ដាលអាង ហើយជាទីកប់សពនាសម័យបុរាណផងដែរ។

ទីតាំងនៅលើផែនទី