ច្រកអន្តរជាតិចាំយាម

ច្រកព្រំដែនចាំយាម ដែលជាច្រកសេដ្ឋកិច្ចមួយរវាងកម្ពុជា ថៃ។ តាមច្រកនេះមានការដឹកជញ្ជូនជាពិសេសបន្លែនិងផ្លែឈើចូលមកពីប្រទេសថៃ។ ក្រៅពីតួនាទីជាច្រកសេដ្ឋកិច្ចនោះ វាជាច្រកព្រំដែនអន្តរជាតិផងដែរ ដែលទេសចរណ៍ក្រៅប្រទេសអាចចេញចូលតាមនេះបាន។ ដូច្នេះហើយទើបគេសង្កេតឃើញមានកាស៊ីណូនិងសណ្ឋាគារទំនើបៗនៅទីនេះផងដែរ។ ប្រជាពលរដ្ឋខ្មែរអាចឆ្លងកាត់វិលល្ងាចទៅកាន់ផ្សាររបស់ថៃ ដែលនៅជិតមាត់ច្រកព្រំដែននោះបាន ហើយជុំវិញនេះក៏មានតំបន់សេដ្ខកិច្ចពិសេស ដែលផ្ដល់ការងារដល់ប្រជាជនកម្ពុជាច្រើនកន្លែងផងដែរ។

ទីតាំងនៅលើផែនទី