ទឹកធ្លាក់ស្ទឹងថ្វាក

រមណីយដ្ឋានធម្មជាតិស្ទឹងថ្វាក ជារមណីយដ្ឋានមួយដែលមានទឹកធ្លាក់នៃស្ទឹងសង្កែប៉ែកខាងលើ ហើយបានបង្កើតឡើងចាប់ពីឆ្នាំ២០១១មក។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេងក្នុងស្ទឹងលើថ្មរដេបរដុប។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឫស្សីជាច្រើនដុះតាមច្រាំងនិងផ្លូវចូលទៅលេងអមទៅដោយតូប ដែលសាងសង់ឡើងសម្រាប់ភ្ញៀវសម្រាកកាយ។ ភ្ញៀវទេសចរអាចគយគន់នូវទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំលេងទឹកហូរ និងសត្វយំដ៏ខ្ញៀវខ្ញា និងមុជទឹកកម្សាន្ត។ ជាពិសេសទៅទៀតនោះកន្លែងកម្សាន្តនេះមានផ្ទៃទឹកហូររាបស្មើ និងមានទឹកហូរជ្រៀតតាមកន្លៀតថ្ម ធំ តូច គួរជាទីកម្សាន្តយ៉ាងមនោរម្យ។ នៅថ្ងៃឈប់សម្រាក និងក្នុងពេលបុណ្យទានធំ ៗម្ដង ពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេង ទឹកនៅរមណីយដ្ឋាននេះ។

ទីតាំងនៅលើផែនទី