ឆ្នេរណាតាយ៉ា

រមណីយដ្ឋានថ្នាក់អន្តរជាតិដែលជារមណីដ្ឋានកែច្នៃឆ្នេរសមុទ្រជាកន្លែងកម្សាន្ត មានសេវាស្នាក់នៅភោជនីយដ្ឋាន សួនឧទ្យាន ឆ្នេរសមុទ្រជាដើម។ រមណីយដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក មានផ្លូវចូលអមជាជួរដោយផ្ទះប្រជាពលរដ្ឋ។ ពីអតីតកាល ទីនេះ ជាព្រះរាជដំណាក់ ហើយក្នុងឆ្នាំ ២០០៧ ស្ត្រីអភិជនមួយរូបបានវិនិយោគ កន្លែងនេះឱ្យទៅជារមណីយដ្ឋានដើម្បីលើកកម្ពស់សក្តានុពលភាព ទេសចរណ៍ខេត្តកំពតឱ្យកាន់តែល្អប្រសើរ។ ក្រោមគំនិតច្នៃប្រឌិតរៀបចំឱ្យមានភាពទាក់ទាញដ៏ប្រណិតមិនចាញ់រមណីយដ្ឋានបរទេសមានសំណង់ស្ពានដ៏វែងលយចូលទៅក្នុងសមុទ្រ សម្រាប់ភ្ញៀវទេសចរឈរស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទិដ្ឋភាពពេលថ្ងៃលិចនិងពេលថ្ងៃរះ។

ទីតាំងនៅលើផែនទី