ស្ទឹងអំពែភ្នំ

រមណីយដ្ឋានអំពែភ្នំជាកន្លែងកម្សាន្តប្រកបដោយខ្យល់ជំនោរត្រជាក់ផុសចេញពីទឹកស្ទឹងហូរបត់បែនវែងអន្លាយ។ តំបន់នេះមានទេសភាពនៃទឹកស្ទឹងហូរឆ្លងកាត់រួម ផ្សំលម្អដោយដើមឈើដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេឆ្លងទៅភូមិអំពែភ្នំ។ ក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយនៅលើកូនភ្នំដែលជាទីសក្ការៈរបស់ប្រជា ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទៅធ្វើបុណ្យទានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។ រមណីយដ្ឋានអំពែភ្នំជារមណីយដ្ឋានចំណាស់បន្ទាប់ពី ភាពល្បីល្បាញនៃទន្លេបាទីកាលពីទស្សវត្ស៨០។ នៅអមតាមដងស្ទឹងព្រែកត្នោត មានតូបជាច្រើនសម្រាប់ ទេសចរ សម្រាកនឹងហូបចំណីអាហារ។ នៅថ្ងៃអាទិត្យឬថ្ងៃបុណ្យខ្លះ មានចាក់ភ្លេងកំដរ ឬក៏ជួលកាលមាន ក្រុមតន្រី្ត ឬក៏សិល្បៈសំដែងជូនភ្ញៀវទស្សនាផងដែរ។

ទីតាំងនៅលើផែនទី