វត្តសែនមនោរម្យ

វត្តសែនមនោរម្យ ជាវត្តចំណាស់ជាងគេនិងជាវត្តទេសចរណ៍តែមួយគត់ក្នុងខេត្តមណ្ឌលគិរី។ វត្តនេះមានចំណាស់តាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយការបង្កើតខេត្តថ្មីនេះឡើង។ គួរកត់សម្គាល់ដែរថា ដោយខេត្តនេះមានចំនួនប្រជាជនតិច ហើយប្រជាជនមួយចំនួនជាជនជាតិភាគតិច ចំនួនវត្តនៅក្នុងខេត្តមានតែជាងម្ភៃវត្តតែប៉ុណ្ណោះ។ វត្តមានព្រះវិហារ ឧបដ្ឋានសាលា និងអាគារប្រកបដោយក្បាច់រចនាគួរជាទីគយគន់ ហើយស្ថិតនៅចំកណ្ដាលក្រុងសែនមនោរម្យ។

ទីតាំងនៅលើផែនទី