ជម្រកសត្វអាវៀន

វាលរហាលកែស អាវៀនជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី បានក្លាយជាតំបន់អភិរក្ស ដែលកើនទាំងមច្ឆជាតិទាំងសត្វស្លាបរាប់សិបម៉ឺនក្បាល និងជាតំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញ។ ប្រវត្តិ និង ភូមិសាស្ត្រ «វាលហាលកែសអាវៀន» នេះ ជាទំនប់ស្ទាក់បំបែក បង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ តំបន់នេះ មានផ្ទៃដីទឹកនិងព្រៃលិចទឹកប្រមាណជា២៨ហិកតា អាចចែកជា២ ៖ ទី១ ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះមានទំហំចំនួន០៥ហិកតា ហៅថារហាលកែស។ ចំណែកផ្នែកទី២ ជាផ្ទៃទឹក មានព្រៃលិចទឹកដែលហ្វូងសត្វស្លាបចម្រុះកំពុងស្នាក់នៅ ពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺនសែនក្បាលមានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀនដែលគេហៅថាអាវៀន។ ចំណែកឈ្មោះរួមនៃទីអភិរក្សនេះគេហៅថារហាលកែសអាវៀន មានសត្វស្លាបរាប់ម៉ឺនសែនក្បាល ប្រមាណ១០ប្រភេទ។ ក្រសួងបរិស្ថាន និងបានសហការជាមួយមន្ទីរទេសចរណ៍ខេត្តដើម្បីស្នើបង្កើតជាតំបន់អេកូទេសចរណ៍ វាលរហាលកែសអសវៀនផងដែរ។

ទីតាំងនៅលើផែនទី