ស្តូបវត្តតាំងក្រសាំង

វត្តតាំងក្រសាំង គឺជាអតីតទីតាំងប្រាសាទបុរាណមួយកាលពីស.វ.ទី៧ ប៉ុន្តែសព្វថ្ងៃគេ បានកសាងព្រះវិហារពីលើទួលប្រាសាទ ធ្វើឱ្យបាត់បង់ស្លាកស្នាមបុរាណទាំងស្រុងទៅហើយ។ នៅក្នុងទីវត្តនេះមានចេតិយមួយសងបែរមុខទៅស្រះទឹក ប៉ុន្តែមិនមានការថែទាំដិតដល់ទេ។ នៅលើធ្នើរមានតំកល់ធាតុមួយចំនួន ដែលត្រូវបានប្រមូលមកពីទីតាំងសម្លាប់នានាក្នុងស្រុកសន្ទុក។ គោលបំណងនៃការ ប្រមូលឆ្អឹងសាកសពមកដាក់នៅក្នុងចេតីយនេះ គឺដើម្បីធ្វើជាកន្លែងប្រារឰទិវាថ្ងៃចងកំហឹងទី២០ ឧសភា ជារៀងរាល់ឆ្នាំ។ ឆ្អឹងលលាដ៏ក្បាល និងឆ្អឹងស្មងត្រូវបានដាក់តម្រៀបគ្នាលើធ្នើធ្វើពីស៊ីម៉ង់ផុតពីដីក្នុងចេតីយនេះ។

ទីតាំងនៅលើផែនទី