ទឹកជ្រោះអូរទឹកចោល

ទេសចរណ៍ត្រូវបន្តដំណើរដោយថ្មើរជើងឡើងភ្នំដើម្បីទៅដល់ទឹកជ្រោះដោយតោងវល្លិ៍ តោងថ្ម និងមានផ្លូវចង្អៀតដោយកន្លែង។ ប៉ុន្តែវាមានភាពងាយស្រួលដោយសារវាជាផ្លូវដែលគេធ្វើដំណើរញឹកញាប់ ហើយយើងត្រូវចំណាយពេលប្រហែលជាមួយម៉ោង។ ទឹកជ្រោះដែលខ្ពស់ជាងគេបំផុត ដែលមានកម្ពស់ប្រហែល២០ម៉ែត្រ ហើយនៅផ្នែកខាងក្រោមមានល្អាង ដែលអាចឱ្យយើងដើរចូលទៅផ្នែកខាងក្រោមនៃទឹកធ្លាក់នេះបាន។ ទីនេះពោរពេញដោយចំហាយទឹកបាចសាចពាសពេញ ធ្វើឱ្យមានអារម្មណ៍ថាត្រជាក់ និងស្រស់ស្រាយសងការហត់នឿយរបស់អ្នកតស៊ូ។ ទឹកជ្រោះនេះស្ថិតនៅចំជ្រលងនៃភ្នំដងរ៉ែក ជាទីស្ថានពេញនិយមសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលពុំសូវមានទឹកធ្លាក់សម្រាប់ទៅកម្សាន្តនោះ។ បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរតាមរដូវមួយនេះមិនមានលក់ម្ហូបអាហារនិងភេសជ្ជៈទេ ប៉ុន្តែទោះជាអ្នកមិនអាចឡើងទៅដល់ក៏អ្នកអាចទស្សនាទឹកជ្រោះពីចម្ងាយបានដែរ។

ទីតាំងនៅលើផែនទី