ឆ្នេរខ្សាច់ទន្លេដ៏ស្រស់ស្អាតដែលមានតូបជាច្រើនសង់តម្រៀបគ្នារង់ចាំទទួលអ្នកទេសចរណ៍ ចូលមកកម្សាន្តជាទីទាក់អារម្មណ៍អ្នកភ្នំពេញនិងបណ្ដាខេត្តជិតៗ។ កោះខ្សាច់នេះកើតនៅពេលរដូវ ទឹកសម្រក ដែលមានសភាពដូចជាកោះដាច់ដែរ។ នៅខាងត្បូងកំពង់ដទៅកាន់កោះនេះ ត្រង់មុខវត្តសុភីមានតូបជាច្រើនលក់ទឹកអំពៅ«មួយកែវថែមមួយកែវ» ព្រោះតំបន់នេះអ្នកស្រុកដាំអំពៅបានសម្បូរហូរហៀរ។