ប្រាសាទតាវ៉ា

រចនាបថប្រាសាទនេះបង្ហាញថា វាត្រូវបានសាងសង់នៅសតវត្សរ៍ទី១២ឬ១៣ គឺប្រាសាទមានរចនាបថបាយ័ន កសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទពីរសង់លើខឿនថ្មបាយក្រៀម បែរមុខទៅកើត ធ្វើពីថ្មបាយក្រៀមលម្អដោយថ្មភក់នៅខាងក្រៅ ហើយមានជ្រុងផ្សេងទៀតលម្អដោយទ្វារបញ្ឆោត។ ប្រាសាទនៅខាងជើងរលំបាក់អស់សល់សំណល់ថ្មនៅរាយប៉ាយនិងបំណែកចម្លាក់គោនន្ទិ ដែលប្រហែលជាសាងឡើងនៅសតវត្សរ៍ទី១១។ ចម្ងាយប្រមាណ ៤០ម៉ែត្រ ខាងកើតប្រាសាទទាំងនេះ មានទួលមួយដែលមាន អំបែងភាជន៍។ ប្រាសាទមានព្រៃក្រាស់ព័ទ្ធជុំវិញ។

ទីតាំងនៅលើផែនទី