ទំនប់ខ្ពបត្របែក

បឹងទំនប់ខ្ពបត្របែក ជាទីរមណីយដ្ឋានដែលទាក់ទាញភ្ញៀវមកកម្សាន្តនៅរដូវវស្សា ជាពិសេសរដូវភ្ជុំបិណ្ឌ។ ភ្ញៀវមកលេងយ៉ាងកកកុញតាមបណ្ដោយទំនប់ និងលើស្ពានដើម្បីស្រូបយកខ្យល់អាកាស។ ទីបឹងមួយ ដែលបង្កប់ខ្លួនតាមបណ្តោយជួរភ្នំដ៏ស្រស់ត្រកាល ជាមួយនឹងខ្យល់ជំនោរបរិសុទ្ធបក់មកត្រសៀកៗពីទិសនិរតី ធ្វើឱ្យភ្ញៀវដែលកំពុងពិសាអាហារនៅតាមតូបឫស្សីប្រក់ស្លឹកត្នោតតម្រៀបគ្នាជាជួរៗប្របតាមមាត់ទំនប់រឹតតែមានអារម្មណ៍ស្រស់ថ្លាបំបាត់អស់នូវទុក្ខកង្វល់ទាំងពួង។ បឹងទំនប់ខ្ពបត្របែកនេះមានប្រភពទឹកហូរធ្លាក់មកពីតំបន់ជួរភ្នំដំរីរមៀលធ្វើឱ្យទីនេះមានទឹករហូតសូម្បីតែនៅរដូវប្រាំង។

ទីតាំងនៅលើផែនទី