ប្រាសាទទន្លេស្ងួត

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទទន្លេស្ងួត គឺទន្លេស្ងួតដែលគ្មានទឹក ពោលគឺកាលពីមុនកន្លែងនេះមានទឹក តែក្រោយមក គ្មានទឹក គេក៏ហៅថាទន្លេស្ងួត(មានន័យស្មើនឹងពាក្យគោក)។ ប្រាសាទនេះ ស្ថិតនៅភាគខាងត្បូងនៃបារាយណ៍ជ័យតដាក ដែលសព្វថ្ងៃនេះគេបានបញ្ចូលទឹកវិញហើយ។

ទីតាំងនៅលើផែនទី