ប្រាសាទតាតុញ

ប្រាសាទបុរាណមួយក្នុងព្រៃ ដែលមានព្រៃវល្លិ៍ដុះព័ទ្ធជុំជិតនិងដុំឥដ្ឋធ្លាក់រប៉ាត់រប៉ាយ។ ការិយាល័យបេតិកភណ្ឌ និងសារមន្ទីរខេត្តព្រះវិហារបានរុករកឃើញប្រាសាទតាតុញ ដែលស្ថិតនៅក្នុងព្រៃក្នុងភូមិទំនប់ខ្នុរ ឃុំត្រពាំងប្រាសាទ។ ប្រាសាទនេះបានសង់ពីឥដ្ឋលាយជាមួយថ្មបាយក្រៀមនិងថ្មភក់។ សរសរពេជ្រលំអធ្វើពីថ្មភក់ដោយក្បាច់ផ្កាឈូកនៅល្អស្អាត ដែលអាចបញ្ជាក់បានថាប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ ទី១៣។ ប្រាសាទតាតុញមានប្រាង្គបី សង់បែរមុខទិសខាងកើត ពុំមាន សំណង់គូទឹក និងកំពែងទេ។ បំណែកហោជាងដែលនៅលើដី មានចម្លាក់រូបអវលោកេស្វរ។ សំណង់ប្រាសាទនេះមានលក្ខណៈប្លែក ពីប្រាសាទនានាក្នុងតំបន់ ដោយមានចម្លាក់នេះនៅលើហោជាង។ ប្រាសាទនេះអាចកសាងក្នុងសតវត្សទី១៣ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។

ទីតាំងនៅលើផែនទី