ប្រាសាទសង់នៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទសង់ពីឥដ្ឋរាងបួនជ្រុងស្មើ សង់លើខឿនមួយមានជណ្តើរខាងលិច គឺប្រាសាទបែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅជ្រុងផ្សេងទៀត។ ប្រាសាទមានស្នាទ្រោណី និងមានផ្តែរមួយធ្លាក់គ្រុឌជិះលើនាគ និងមានសសរស្តម្ភរាងប្រាំបីជ្រុង។