ឆ្នេរភ្នំដូង

ទោះបីកំពុងស្ថិតក្នុងគម្រោងដោយមិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយក្តី ឆ្នេរខ្សាច់ សមុទ្រលម្ហែកាយភ្នំដូងបានស្រូបទាញទេសចរទៅកម្សាន្តរៀងរាល់ថ្ងៃ។ ជាមួយទិដ្ឋភាពបែបនោះ ម្ចាស់គម្រោងបានអំពាវនាវដល់ភ្ញៀវទាំងអស់ឱ្យចូលរួមរក្សាអនាម័យ បរិស្ថានដើម្បីសុខភាព និងសោភ័ណភាពទាំងអស់គ្នា។ ដំណើរទៅកាន់ទីនោះនឹងឆ្លងកាត់ភូមិឋានអ្នកស្រុកនិងវាលស្រែផលិតអំបិល និងច្រកភ្នំប្រកបដោយទេសភាពល្អប្រណីត ទើបជួបនឹងផ្ទៃសមុទ្រយ៉ាងល្វឹងល្វើយប្រៀបបានការមកដល់កោះដាច់ស្រយាលមួយ។

ទីតាំងនៅលើផែនទី