ស្តូបឃុំធ្លក

នៅក្បែរបរិវេណមន្ទីរសន្ដិសុខធ្លកជិតវត្តធ្លក មានរណ្ដៅកប់សាកសពរួមចំនួន៤១រណ្ដៅ ប៉ុន្ដែ មានតែរណ្ដៅ៣ប៉ុណ្ណោះដែលត្រូវបានគាស់កាលពីឆ្នាំ១៩៨២។ ឆ្អឹងសាកសពចំនួន៩៣២នាក់ដែល ប្រជាជនគាស់បានពីរណ្ដៅទាំង៣ ត្រូវបានយកទៅតម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានវត្តធ្លក ដែលមានចម្ងាយ ប្រហែល១គីឡូម៉ែត្រពីកន្លែងគាស់សាកសព។ សាក្សីមិនស្គាល់ឈ្មោះម្នាក់បានប៉ាន់ស្មានចំនួនសាកសព ដែលមាននៅក្នុងរណ្ដៅទាំងអស់ថា មានចំនួនពី១០,០០០ទៅ១៥,០០០នាក់។ ក្រៅពីរណ្ដៅទាំង៣នេះ រណ្ដៅផេ្សងៗទៀត មិនត្រូវបានអនុញ្ញាតឱ្យជីក ព្រោះជាការជីកគាស់រកគ្រឿងអលង្កាផេ្សងៗពីសាកសព។ សព្វថ្ងៃនេះ គេបានសាងសង់ជាចេតិយស្តូបមួយនៅជិតសាលាឃុំធ្លក ហើយអដ្ឋិធាតុទាំងនោះត្រូវបានជញ្ជូនទៅកាន់កន្លែងថ្មីនេះ។

ទីតាំងនៅលើផែនទី