រីស៊តប៊ាមប៊ូហាន់ជ័យ

រមណីយដ្ឋានសង់ពីដើមឫស្សីស្ទើរ ១០០% ស្ថិតនៅលើកំពូលភ្នំហាន់ជ័យ ក្នុងខេត្តកំពង់ចាម ស្ថិតនៅក្រោមគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្នែកបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាននៃអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គម។ រមណីយដ្ឋានឫស្សីហាន់ជ័យ សាងសង់លើផ្ទៃដី ៥ហិកតា នៅជាប់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ ហើយមានអាគារសង់ពីដើមឫស្សីស្រុក ឫស្សីស្រុកចិន និងឫស្សីពីងពង់ សរុបចំនួន ១៥ អគារ ក្នុងនោះមានជាអគារបឹងកាឡូ អគារទទួលភ្ញៀវ ភោជនីយដ្ឋាន អគារសមាធិ អគារអន្តេវាសិក អគារបុគ្គលិក អគារធ្វើសរសៃ និងអាងហែលទឹកជាដើម។ រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ បានសាងសង់តាមបែបបទស្ថាបត្យកម្មខ្មែរ ដោយផ្សារភ្ជាប់បរិស្ថានទៅនិងអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ។

ទីតាំងនៅលើផែនទី